ព័ត៌មានជាតិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៨ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung Wha បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី ១០។ កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូ  ដែលបានធ្វើការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំនេះ នឹងបានពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមជាមួយបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនទៀត។ បណ្តារដ្ឋមន្រ្តីទាំងអស់បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន កាលពីខែវិច្ឆិកាកន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យឈានដល់កម្រិតកំពូល។ ពួកគេក៏បានសង្កត់ធ្ងន់ទៅលើសមិទ្ធិផលសំខាន់ៗ ក្នុងការអនុវត្តន៍គម្រោងសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹក។ អ្នកចូលរួមបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង រវាងប្រទេសជាសមាជិក ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្នើឱ្យបង្កើនភាពជាដៃគូក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន : ការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម នឹង ធ្វើឱ្យ ក្រុមហ៊ុន សារព័ត៌មាន ក្លាយជាអង្គភាពស្របច្បាប់ពេញលេញ

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ចុងខែកញ្ញា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ធ្វើកិច្ចសហការជាមួយ ក្រសួងការងាររៀបចំជាសិក្ខាសាលាពាក់ពន្ធ័ទៅនិង ប្រកាសអន្តរក្រសួង ស្តីអំពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិង ពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណ លើវិស័យព៏ត៌មាន និងសោតទស្សន៏ ដើម្បីអោយអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា បានយល់ច្បាស់ហើយ ចូលរួមអនុវត្តទាំងអស់គ្នា។ ​ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា គម្រោងការរៀបចំជាសិក្ខាសាលានេះ គឺធ្វើ យ៉ាងអោយគ្រប់ស្ថាប័ណ្ណសារព័ត៌មាននៅកម្ពុជា ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ ហើយមាន បុគ្គលិកលើសពី ៨នាក់ ត្រូវតែចុះបញ្ជីនៅក្រសួងការងារ ដើម្បីដាក់បញ្ចូលឈ្មោះ បុគ្គលិក និងថ្នាក់ដឹកនាំ អង្គភាពសារព័ត៌មានទាំងនោះ ទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ប ស ស ដែលជា កាតព្វកិច្ចត្រូវតែធ្វើ ហើយប្រធានអង្គភាព ស្ថាប័នកាសែតនោះ ជាអ្នកចេញថ្លៃ ចំណាយសម្រាប់បុគ្គលិក ដល់ ប […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ និងណែនាំការងារ៧ចំណុច ដើម្បីអនុវត្តបន្ដ

(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តឧត្តរមានជ័យ។ អនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ដ្រី គន់ គីម ក្រុមការងាររួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ និងមន្ទីរ ស្ថាប័ន ជំនាញបានចុះធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋាន ចុះជួបពលរដ្ឋតាមខ្នងផ្ទះ បានចំនួន១៣៩លើក និងជួយឧបត្ថម្ភពលរដ្ឋ ដែលជួបលំបាកដោយផលប៉ះពាល់ពី ជំងឺកូវីដ-១៩ និងរងគ្រោះដោយគ្រោះធម្មជាតិ ដោយចំណាយសម្ភារ គិតជាទឹកប្រាក់៤២៤លានរៀល និង២១,២៨០ដុល្លារ។ បន្ថែមពីនេះ ក្រុមការងារ បានសហការត្រួតពិនិត្យពលករមកពីថៃ តាមច្រកអូរស្មាច់៧,៥៥៧នាក់ ធ្វើចត្តាឡីស័ក១,០០៩នាក់ និងបញ្ជូនទៅតាមបណ្តាខេត្ត ៦,៥៤៨នាក់ សហការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារជនងាយរងគ្រោះ ក្នុងអំឡុងពេល កូវីដ-១៩ បាន១៨,១០៨គ្រួសារ សរុបទឹកប្រាក់ ៣,៦១៨លានរៀល។ ដោយឡែកការងារបង្កបង្កើនផលរដូវវស្សាទូទាំងខេត្ត សម្រេចបាន១០០ភាគរយ លើផែនការប្រចាំឆ្នាំ។ មានមតិនៅក្នុងពិធីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ចូលរួមកិច្ចប្រជុំស្ដីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្ដានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ

ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុក ចូលរួមកិច្ចប្រជុំស្ដីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្ដានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្រ្តា អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី ស​ សារ៉ាត​ ស្នងការរង ខេត្តកោះកុង ផែនការងារសេនាធិការ តំណាង​លោក​ឧត្ដមសេនីយ៍​ស្នងការនគរបាល​ខេត្ត​​​ បាន​ដឹកនាំ​កងកម្លាំង​ គោរព​ទង់​ជាតិ

(ខេត្តកោះកុង ) លោកឧត្ដមសេនីយ៍ត្រី ស​ សារ៉ាត​ ស្នងការរង ខេត្តកោះកុង ផែនការងារសេនាធិការ តំណាង​លោក​ឧត្ដមសេនីយ៍​ស្នងការនគរបាល​ខេត្ត​​​ បាន​ដឹកនាំ​កងកម្លាំង​ គោរព​ទង់​ជាតិ​ និងបានផ្សព្វផ្សាយ​ដល់​កង​កម្លាំង​ ការ​ពង្រឹង​វិន័យ​ ០០៦​ និងរួម​គ្នា​ទប់​ស្កាត់​ នៃ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ Covid-19។

ព័ត៌មានជាតិ

នាយកដ្ឋានអង្គរក្ស ហាត់សមហ្វឹកហ្វឺនទ្រង់ទ្រាយធំ លើការងារការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រតិភូអន្ដរជាតិ

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានហាត់សមទ្រង់ទ្រាយធំ នៅលើដងផ្លូវជាក់ស្តែង ដែលការដង្ហែរក្បួនចេញពីកោះពេជ្រ ឆ្ពោះទៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រឡប់មកវិមានសន្ដិភាព ព្រឹទ្ធសភា រដ្ឋសភា សណ្ឋាគារសុខា សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារកាំបូឌីយ៉ាណា និងព្រះបរមរាជវាំង។ ពិធីហាត់សមនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។ ការហាត់សមទ្រង់ទ្រាយធំនេះ ក្រោមការបណ្តុះបណ្តាលរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងមានការចូលរួមពីកម្លាំងជំនាញហែរហម ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ របស់នាយកដ្ឋានអង្គរក្សប្រមាណជិត២០០នាក់ ដោយវគ្គហ្វឹកហ្វឺននេះ ចំណាយរយៈពេលបីខែ៕

ព័ត៌មានជាតិ

រដ្ឋបាលស្រុកពញាឮ ដឹកនាំក្រុមការងារចុះទៅដាំបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវលេខ១៥១

(កណ្តាល)៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលនៃគណ:ស្រុកពញាឮ បានចូលរួមជាមួយប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឈ្វាំង និងសហការីបានចុះទៅដាំបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវលេខ១៥១ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រហូតដល់ព្រំប្រទល់ឃុំជ្រៃលាស់ ស្រុពញាឮ,ខេត្តកណ្ដាល ដែលមានចំនួន១០៥ដើម។ បង្គោលភ្លើងសូឡានេះបានឧបត្ថម្ភពីចៅអធិការវត្តចំនួន៣ក្នុងឃុំឈ្វាំង គឺវត្តប្រសិទ្ធិត្រៃត្រឹង. វត្តប្រសិទ្ធិភ្នំរាប វត្តអង្គជុំព្រមទាំងសប្បុរសជននាៗ និងមានការចូលរួម និងសហការ យកចិត្តទុកដាក់ពីលោកមេឃុំ ក្រុមប្រឹក្សាឃុំឈ្វាំងលោកមេភូមិព្រមទាំងប្រជាពលរដ្ឋផងដែរ។ លោកថនសុវណ្ណាបានថ្លែងអំណរព្រះគុណចៅអធិការវត្តទាំង៣ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលស្រុក ក៏ដូចជាឃុំ នូវអំពូលភ្លើង ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យមិនចាំបាច់ចំណាយថវិកាក្នុងការប្រើប្រចាំថ្ងៃ។ នេះជាសកម្មភាពប្រកបដោយសប្បុរសធម៌ក្នុងការរួមចំណែកបំភ្លឺពេលយប់ជូនដល់ប្រជាជនដែលមានករណីចាំបាច់ក្នុងការធ្វើដំណើរ ។ លោកអភិបាលស្រុក ក៏បានក្រើនរំលឹករដ្ឋបាលឃុំ កំលាំងមានសមត្ថកិច្ច ប្រជាការពារឃុំនិងប្រជាជនត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីអោយមូលដ្ឋានភូមិ ឃុំយើងមានភាពភ្លឺព្រោងព្រាតនាពេលរាត្រីនិងរួមចំណែកការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបងប្អូនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៧៥

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជេីញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥ ដែលធ្វេីឡេីង តាមរយៈប្រព័ន្ធវីដេអូ រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ធ្វើឡើងក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព»។ ខាងក្រោមនេះជា សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៧៥ ដែលធ្វេីឡេីងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ៕

ព័ត៌មានជាតិ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ច ពីសាកលវិទ្យាល័យកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ព្រមទំាំងសមាជិក សមាជិកា សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសដែលទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច ពីសាកលវិទ្យាល័យកម្ពុជា។ ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ចនេះ ពិតជាកិត្តិយសដ៏សក្តិសមនឹងស្នាដៃការងារ និងគុណសម្បត្តិ ដែលនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិតបានបំពេញ និងបូជា ដោយមិនខ្លាចនឿយហត់ និងលះបង់ ដើម្បីរួមចំណែកដល់បុព្វហេតុនៃការរស់ឡើងវិញ ការកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជារបស់យើងជារួម និងនិយាយដោយឡែក គឺកិច្ចការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងការកសាងអង្គភាព ប្រកបដោយភាពឈ្លាសវៃ និងការឆ្នៃប្រតិដ្ឋខ្ពស់ ។ នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ (Tourism and Rural Development)។ ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាជាថ្មី ដែលឆ្នាំ២០១៩ កន្លងទៅ ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។ នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។ ដោយឡែក វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ ឆ្នាំ១៩៩៨ […]