ព័ត៌មានអន្តរជាតិ

ទូកជាច្រើនគ្រឿង ក្រឡាប់លិចចូលបឹង ក្នុងរដ្ឋតិចសាស់ កំឡុងក្បួនដង្ហែរគាំទ្រលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាទូកជាច្រើនគ្រឿងបានលិច ចូលបឹងមួយកន្លែង ក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក កំឡុងក្បួនដង្ហែរមួយ ដើម្បី បង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។ បើតាមក្រុមមន្ត្រីអាមេរិក រលកបក់ខ្លាំងអាចជាមូលហេតុដែលធ្វើទូកជាច្រើនគ្រឿងខាងលើក្រឡប់លិចចូលក្នុងបឹង Travis ស្ថិតនៅក្បែរទីក្រុង Austin នៃរដ្ឋតិចសាស់ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់់)។ ក៏ប៉ុន្តែ នៅក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ហើយមនុស្សជាច្រើននាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ខណៈ ការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ក្បួនដង្ហែរនេះ ធ្វើឡើងនៅបឹង Travis ឬមានឈ្មោះថា Travis Trump Boat Parade ត្រូវបានប្រកាសនៅលើ Facebook ហើយមានមនុស្សច្រើនជាង ២,៦០០នាក់ ចូលរួម ដើម្បីបង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ព័ត៌មានអន្តរជាតិ

ចិនណែនាំអាមេរិកឲ្យមានទំនួលខុសត្រូវ និងបំពេញកាតព្វកិច្ចអន្តរជាតិ ឲ្យបានល្អឡើងវិញ

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិក បំពេញតាមទំនួសខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។ លោកស្រី Hua បានលើកឡើងដូចខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គែន អ័រតាហ្គឹស (Morgan Ortagus) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ជុំវិញជំហានបន្ទាប់របស់សហរដ្ឋអាមេរិក ក្រោយប្រកាសដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO) និងបញ្ឈប់ជាស្ថាពរនូវវិភាគទាន ដែលអាមេរិកផ្តល់ទៅឲ្យអង្គការអន្តរជាតិមួយនេះ។ លោកស្រី Hua ក៏បានគូសបញ្ជាក់ ពីពេលវេលា និងអង្គហេតុនៃការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតរបស់ចិនផងដែរ។ លោកស្រីបានបន្ថែមទៀតថា នៅចំពោះមុខវីរុសដ៏កាចសាហារមួយនេះ ចិនបានចែករំលែកព័ត៌មាន ដែលខ្លួនដឹងអំពីវីរុសនេះ ទៅឲ្យពិភពលោកយ៉ាងរហ័សបំផុត ដើម្បីចាត់វិធានការចំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ បើតាមការសង្កត់ធ្ងន់ដោយលោកស្រី Hua ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការស្តីបន្ទោស និងទម្លាក់កំហុសទៅឲ្យអ្នកដទៃ ចំពោះការបរាជ័យរបស់ខ្លួន ព្រោះថាវាមិនបានជួយអ្វីដល់ កិច្ចខំប្រឹងប្រែងរបស់អាមេរិក […]