ព័ត៌មានសន្តិសុខសង្គម

សូមបង្កើនការប្រុងប្រយ័ត្ន…. ស្ថានភាពកម្ពស់ទឹកក្នុងអាងតាម៉ុក ឡើងផុតសញ្ញាប្រុងប្រយ័ត្ន

(ឧត្តរមានជ័យ)៖ យោងតាមប្រភពពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុកនាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០នេះ មានកម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រដែលឡើងផុតពីសញ្ញាប្រុងប្រយ័ត្ន។ ប្រភពខាងលើបានបញ្ជាក់ថា កម្ពស់ទឹក ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នមាន ៣,៨០ម៉ែត្រ។ដោយឡែកកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្នមាន៤,២០ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុកស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ឲ្យមានមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕ ដោយ៖ កន ចំណាន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ដែលពលរដ្ឋបង្ហោះលើ Facebook ដកកាំភ្លើងគំរាមបាញ់សម្លាប់តាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញរបស់លោកកំពុងតែតាមស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះលើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់គេនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ។ ដោយឡែកលោក កាន់ ពេញ អធិការនគរបាលស្រុកសែនមនោរម្យ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នៅពេលនេះសមត្ថកិច្ច កំពុងតែធ្វើការទំនាក់ទំនងទៅម្ចាស់គណនី Facebook ឈ្មោះ (Phalla Piseth) ដែលបានបង្ហោះសារខាងលើនេះ ដើម្បីសួរនាំឱ្យដឹងពីសាច់រឿង ឱ្យច្បាស់លាស់ចំពោះករណីរឿងនេះផងដែរ។ បើយោងតាមម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញានេះ យ៉ាងដូច្នេះថា៖ «សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះជាអ្នកណា ដែលដែលមានសិទ្ធិប្រើប្រាស់អាវុធមកគំរាមប្រជាជនស្លូតត្រង់បែបនេះ? ប្រទេសមានច្បាប់មិនមែនមានអំណាច់មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share […]

ព័ត៌មានសន្តិសុខសង្គម

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ លើបុរសជនជាតិអង់គ្លេស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា បុរសជនជាតិអង់គ្លេសដែលរកឃើញមានកូវីដ១៩នេះ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់ បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់បុរសនេះ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងបញ្ជាក់ទៀតថា ជើងហោះហើរដែលរកឃើញមានកូវីដ១៩ លើបុរសជនជាតិអង់គ្លេសនេះ មានអ្នកដំណើរសរុបចំនួន ៧៣នាក់ (ស្រី្ត ២១នាក់ និង កុមារី ០៣នាក់) ក្នុងនោះមាន៖ * ជនជាតិខ្មែរ ២០នាក់ (ស្ត្រី ០៦នាក់ និងកុមារី ០១នាក់) * […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ សរុបចំនួន១៩នាក់!

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំនួន១៩នាក់ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្ត នៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសម្បទា។ ថ្លែងក្នុងឱកាសជួប សំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា សាកសួរសុខទុក្ខ នឹករលឹក ដល់និវត្តន៍ជនទាំងអស់ និងបានណែនាំពួកគាត់ ត្រូវគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារក្រោយពីបានចូលសោធននិវត្តន៍នាពេលនេះ ហើយត្រូវផ្តល់លេខទូរសព្ទផ្ទាល់ខ្លួនងាយស្រួលក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាវុធហត្ថ។ លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា និវត្តន៍ជន ដែលមានទុក្ខកង្វល់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាពត្រូវការឲ្យជួយ ត្រូវតែទំនាក់ទំនងមកអង្គភាពជាបន្ទាន់ ក្នុងនាមលោកឧត្តមសេនីយ៍ឯក ជាមេបញ្ជាការ លោកបានសន្យាថា នឹងជួយដោះស្រាយ ឧបត្ថម្ភ តាមលទ្ធភាពដោយមិនបណ្តែតបណ្តោយឲ្យកម្លាំងក្រោមឱវាទ ក៏ដូចជា អតីតយោធិន […]

ព័ត៌មានសន្តិសុខសង្គម

( ភ្នំពេញ) ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ —លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះថា ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) លើអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពុំមែនជាករណីជំងឺកូវីដ១៩ នោះទេ។ លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ៖ «កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានទទួលព័ត៌មានអំពីករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានរកឃើញ និងធ្វើការបែងចែកចេញដូចខាងក្រោម៖ ទី១ មានអ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ។ ទី២ អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ចុះប្រតិបត្តិការបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះដែរដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយប្រតិបត្តិការទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ថ្ងៃទី២៣ ខែសីហានេះ មានយានយន្ត ៨៨៦ គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៨៨៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៦៥៩គ្រឿង និងរថយន្ត ២២៧គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យអគ្គស្នងការ, រយៈពេល១១៥ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤៧១១៨គ្រឿង ក្នុងនោះមានម៉ូតូ ១០៩០៦៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៣៨០៥៤គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា […]