ព័ត៌មានសុខភាព និងសម្រស់

វិធីជម្រុះរោមក្លៀកឲ្យជ្រុះស្អាតអស់

ចំពោះសុខភាពនារីរឿងមានរោលក្លៀកនិងក្លិនគឺជាបញ្ហាធំដែលយើងមិនអាចមើលរំលងបាន។ មានមនុស្សជាច្រើនជាពិសេសសុភាពនារីតែម្ដង ពួកយើងតែងតែស្វែងរកមធ្យោបាយសឹងតែគ្រប់វិធីដើម្បីកំចាត់បញ្ហាក្លៀក។ ហើយដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបទើបមានការបង្កើតនូវផលិតផលជាច្រើនសម្រាប់ការពារ ព្យាបាល និងបន្ថែមសម្រស់ដល់មនុស្សគ្រប់រូប ដូច្នេះហើយទើបមានមនុស្សមួយចំនួនបានជាវនូវផលិតផលទាំងនោះ ប៉ុន្តែអ្វីដែលសំខាន់វាជារឿងងាយៗតែយើងបែរជាត្រូវចំណាយលុយមិនតិចទៅលើវា នេះហើយជាហេតុផលក្នុងការសរសេរនូវអត្ថបទមួយនេះដើម្បីប្រាប់ពីវិធីងាយៗដល់លោកអ្នកក្នុងការដោះស្រាយបញ្ហាក្លៀក ហើយថែមទាំងមិនចាំបាច់ចំណាយប្រាក់ច្រើន។ +អ្វីដែលត្រូវការ -ថ្នាំដុសធ្មេញ ១ស្លាបព្រាបាយ -ផ្លែប៉េងប៉ោះ ១ផ្លែ +វិធីធ្វើនិងអនុវត្តន៍ -ច្របាច់យកទឹកប៉េងប៉ោះបន្តិចល្មមនឹងមួយស្លាបព្រា រួចចាក់ថ្នាំដុសធ្មេញមួយស្លាបបាយចូលគ្នា ហើយច្របល់វាឲ្យសព្វ រួចចាំយកទៅលាបលើស្បែកក្លៀកលោកអោយសព្វទុកចោលពី ១០ទៅ១៥នាទី សឹមយកកំណាត់ស្អាតឬក្រដាសជូតមាត់ជូតវាចេញជាការស្រេច។