ព័ត៌មានអន្តរជាតិ

ទូកជាច្រើនគ្រឿង ក្រឡាប់លិចចូលបឹង ក្នុងរដ្ឋតិចសាស់ កំឡុងក្បួនដង្ហែរគាំទ្រលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាទូកជាច្រើនគ្រឿងបានលិច ចូលបឹងមួយកន្លែង ក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក កំឡុងក្បួនដង្ហែរមួយ ដើម្បី បង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រុមមន្ត្រីអាមេរិក រលកបក់ខ្លាំងអាចជាមូលហេតុដែលធ្វើទូកជាច្រើនគ្រឿងខាងលើក្រឡប់លិចចូលក្នុងបឹង Travis ស្ថិតនៅក្បែរទីក្រុង Austin នៃរដ្ឋតិចសាស់ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់់)។ ក៏ប៉ុន្តែ នៅក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ហើយមនុស្សជាច្រើននាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ខណៈ ការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

ក្បួនដង្ហែរនេះ ធ្វើឡើងនៅបឹង Travis ឬមានឈ្មោះថា Travis Trump Boat Parade ត្រូវបានប្រកាសនៅលើ Facebook ហើយមានមនុស្សច្រើនជាង ២,៦០០នាក់ ចូលរួម ដើម្បីបង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

an

Leave a Reply

Your email address will not be published. Required fields are marked *