ព័ត៌មានជាតិ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបនិងសម្តែងការស្វាគមន៍ប្រធានទីភ្នាក់​ងា​ រ​ស​ម្រា​ប់​កិ​ច្ច​អ​ភិ​វ​ឌ្ឍ​ន៍  និងសហប្រតិបត្តិការស្វីសថ្មី

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ប​រធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៨កញ្ញាឆ្នាំ២០២០ បានទទួលជួប និងស​ម្តែ​ង​​​កា​​រស្វាគមន៍ ចំពោះលោក Markus Buerli នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​ឱ​កា​​សដែ​លលោ​កទើ​ប​ត្រូ​វ​បា​ន​តែ​ង​តំា​ង​ជា​ប្រ​ធា​នទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និង​សហ​ប្រ​តិ​ប​ត្តិការស្វីស (SDC) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីខែសីហាកន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោក Markus Buerli បាន​ពិ​ភា​​ក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមទាំងវិ​ធាន​កា​រគោលនយោបាយដែលបាន និង កំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដើម្បីគ្រ​ប់គ្រ​ង​ឥ​ទ្ធិ​ព​ល​នៃ​វិបត្តិជំងឺកូវីដ-១៩ លើវិស័យសេដ្ឋកិច្ច ជាពិសេស អន្តរាគមន៍របស់រាជរដ្ឋាភិបាល តា​ម​រ​យ​:កា​រដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំ​ទ្បុ​ង​ពេ​ល​ប្រយុ​ទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រកិច្ច​ដំ​ណើ​រ​កា​រ​រប​ស់មន្ទីរពេទ្យគន្ធបុប្ផា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយ និងទប់​ស្កា​ត់​ចំ​ពោះ​​ផ​លប៉ះពាល់មក លើសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បានដា​ក់ចេញនូ​វវិ​ធា​ន​កា​រ​អ​ន្ត​រា​គ​ម​ន៍​​ចំនួ​ន ៥ ជុំរួចមកហើយដោយផ្តោត លើ៖ ១. ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និ​​ង​ប្រ​ជា​ព​លរដ្ឋដែលងាយរងគ្រោះបំផុត ការស្រោចស្រង់ និង រក្សាលំនឹងអាជីវកម្មធុរកិច្ច និង ២. កា​រត្រៀ​មស្តារសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ទ្បើងវិញ។

ក្នុងនោះរាជរ​ដ្ឋាភិ​បា​ល​បា​ន​ដា​ក់​ឱ្យ​​ដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសា​រ​ក្រី​ក្រ និងងាយរងគ្រោះ ក្នុងគោល បំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និ​ងងា​​យរងគ្រោះ ដែលមានបណ្ណសមធម៌ ។ គិតត្រឹមថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ, រាជរ​ដ្ឋា​ភិ​បា​លបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៨ ២៧០ ០០០ ដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និ​ង​ងា​យរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និង តាមដាននូវឥទ្ធិពលនៃ វិប​ត្តិ​ជំ​ងឺ​កូ​វី​ដ​-១៩ នេះ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោ​យត្រៀ​ម​ល​ក្ខ​ណៈ​ដើ​ម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ។

ពាក់ព័ន្ធនឹងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ឯកឧត្តមអ​គ្គបណ្ឌិត​សភា​ចា​រ្យ ក៏បានបន្ថែមថា នេះជាឆ្នាំទី ៣ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតទ្បើង ។ ក្នុងរ​យៈ​ពេ​ល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបា​នវិ​ភាគទា​នស​រុ​ប​ចំ​នួន ១៥ ៩៤៩ ៤៧៤ ដុល្លារអាមេរិក (រួមទាំងថវិកាដែល បរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) គឺមា​ន​កា​រថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារ តែឥ​ទ្ធិ​ព​ល​នៃ​ជំ​ងឺ​កូ​វីដ-១៩ ។

លោក Markus Buerli បានកោតសរសើរអំពីវិធានការដែលដាក់ចេញដោយ រាជរដ្ឋា​ភិបា​លក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩  និងបានទទួលស្គាល់ថា មូលនិធិ​គ​ន្ធ​បុ​ប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បី​រ​ក្សា​ចី​រ​ភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

បន្ថែមលើនេះ លោក Markus Buerli ក៏បានជម្រាបជូនថា ក្រៅពីកា​របន្ត​ជួយ​ឧ​ប​ត្ថ​ម្ភ​ដ​ល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលស្វីស​បា​ន​អ​​នុម័តថវិកាបន្ថែមទៀតចំនួន ២,៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដោយផ្តោតលើ​ការ​អ​នុ​វ​ត្ត​ក​ម្មវិធីដូចជា ការបណ្តុះបណ្តាលជំនាញសម្រាប់រយៈពេល ខ្លី,ការអភិវឌ្ឍវិស័យកសិកម្ម និង​កា​រ​ដាំដុះតាមផ្ទះ ជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ជាថ្មីម្តង​ទៀត​ដ​ល់​រ​ដ្ឋា​ភិ​បា​ល​ស្វី​ស​ តាម រយៈ SDC ដែលបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានជូនពរសូមឱ្យលោក Ma​r​kus Buerli បំពេញ បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ៕

an

Leave a Reply

Your email address will not be published. Required fields are marked *