ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ (Tourism and Rural Development)។ ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាជាថ្មី ដែលឆ្នាំ២០១៩ កន្លងទៅ ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។ នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។ ដោយឡែក វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ ឆ្នាំ១៩៩៨ […]

ព័ត៌មានជាតិ

(កោះកុង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ដល់សមត្ថកិច្ចកម្ពុជាបង្កើនសាមគ្គីភាព ជាមួយប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន។ ក្នុងឱកាសរដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រជុំផ្សព្វផ្សាយ «ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅការងារឆ្នាំ២០២០» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា សមត្ថកិច្ចត្រូវចូលរួមសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យល្អ ហើយត្រូវផ្តល់ទំនាក់ទំនងឲ្យបានល្អ បង្កើតភាពសាមគ្គីភាពជាមួយប្រទេសជិតខាង ចូលរួមទប់ស្កាត់ក្នុងការកាត់បន្ថយ ការជួញដូរគ្រឿងញៀនឆ្លងដែន។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា៖ «ការចុះបង្កាបទប់ស្កាត់គ្រឿងញៀន គឺជាការលំបាក់មួយក្នុងខេត្តកោះកុង។ នៅលើដែនដីគោកស្រួលទប់ស្កាត់ចំពោះជនសង្ស័យអ្នកជួញដូរ តែលើផ្ទៃសមុទ្រលំបាក់ណាស់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចក៏មានការចូលរួមសហការណ៍ជាមួយកងទ័ពលំហរសមុទ្រផងដែរ ពីព្រោះកងទ័ពជើងទឹកលំហរសមុទ្រ គាត់មានមធ្យោបាយចរាចណ៍ ឧបករណ៍ការពារដែនសមុទ្រ ហេតុដូច្នេះយើងត្រូវចូលរួមសហការពីបញ្ហាទាំងនេះ»។ លោកបន្តថា បើកងទ័ពជើងទឹកការពារលំហរសមុទ្រ ខ្វះខាតឧបករណ៍ត្រួតពិនិត្យសារធាតុថ្នាំញៀន សមត្ថកិច្ចអាចផ្តល់ជូនគាត់បាន ដើម្បីទុកត្រួតពិនិត្យដើម្បីស្វែងរកសារធាតុគ្រឿងញៀន និងធ្វើតេស្តទៅលើកជនសង្ស័យ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងបន្តថា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បទល្មើសជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរ […]

ព័ត៌មានជាតិ

ក្រសួងកំពុងធ្វើសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងសាកលកូវីដ ២០២០-២០២៥

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ចាប់ពីឆ្នាំ២០២០-២០២៥ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អង្គប្រជុំបានឱ្យដឹងថា ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះផ្តោតលើការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដោយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់មកវិញ និងធ្វើឱ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ផែនទីចង្អុលផ្លូវនេះនឹងចង្អុលបង្ហាញនូវផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាដែលជាការងារអាទិភាព ហើយដែលគួរតែត្រូវបានចាប់ផ្តើមអនុវត្តពីឥឡូវនេះ សម្រាប់ទីផ្សារទេសចរណ៍ដែលមានសក្តានុពល និងទីផ្សារទេសចរណ៍សមស្របណាមួយក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ដាក់ចេញវិធានគោលនយោបាយអន្តរាគមន៍ ក្នុងរយៈពេលខ្លី មធ្យម និងវែង ជា៣ដំណាក់កាលសំខាន់ៗ៖ * ទី១៖ ដំណាក់កាលទី១ (Resilient & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាសទី២ ឆ្នាំ២០២០ ដល់ឆមាសទី១ ឆ្នាំ២០២១)។ * ទី២៖ ដំណាក់កាលទី២ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប ២៧ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៤កញ្ញា ២០២០នេះ គឺជាខួបទី ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានបញ្ចប់ជម្លោះ និងក្រោយពីមានការបោះឆ្នោតឆ្នាំ១៩៩៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរការប្រកាសឱ្យប្រើប្រាស់ឡើងវិញនូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្តើមចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺកម្ពុជាបានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុងការដោះស្រាយបញ្ហានយោបាយ។ កម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មករដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ទទួលបានសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នឹងទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា (UC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកបណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងទៀតថា គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ មក នេះជាលើកទី ៥៥ ហើយ ដែលសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្រជូននិស្សិត និងឥស្សរជន។ ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ២០០៤ ដោយបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង គឺដោយសារ៖ * កត្តាទី១៖ លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។ * កត្តាទី២៖ លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល 5G

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរដោយគណៈប្រតិភូ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនទូរស័ព្ទដៃ សែលកាត (Cellcard) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដើម្បីស្វែងយល់អំពីឌីជីថលនីយកម្ម និងពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ១៩៩៦មកម្ល៉េះ។ ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ ភាគរយ ហើយបានវិវត្តន៍ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះ គឺឈានដល់បណ្តាញ 5G។ ដំណើរទស្សនកិច្ចនេះរួមមានការបង្ហាញយ៉ាងហ្មត់ចត់អំពីការត្រៀមខ្លួនរបស់ សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone […]

ព័ត៌មានជាតិ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ អញ្ជើញជាអធិបតីភាពនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញនឹងមានការចូលពីឯកឧត្តម ឧត្តមសេនីយ៍ឯក​ អុឹង​ សំអុល​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ ដោយមានការចូលរួមពីលោក​អនុប្រធាននាយកដ្ឋាន​ លោកស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ។ ក្នុងពិធីនេះដែរលោកស្នងការរងទទួលផែនសេនាធិការបានឡេីងអានរបាយការណ៍​ និងរាយការណ៍ជូនគណអធិបតី​ ហេីយក៏មានការចូលរួមមតិយោបល់ពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ និងលោកស្នងការរងទទួលផែនការងារធនធានមនុស្សផងដែរ​ ជាមួយនោះដែរក៏មានការផ្តល់ឲ្យមានការចូលរួមជាសំណួររបស់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល​ផងដែរ ។ ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ បានអញ្ជេីញចូលរួមមានមតិណែនាំល្អៗជាច្រេីនដល់អង្គពិធីទាំងមូលផងដែរ​ ឯកឧត្តម​ ប្រធាននាយកដ្ឋានក៏បានណែនាំដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសត្រូវតែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ​ ជាពិសេសគឺការរៀបចំទុកដាក់ឯកសារឲ្យបានល្អ​ ។ ជាកិច្ចបញ្ចប់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការកោតសរសេីរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំធ្វេីការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក​ ក្នុងនាមជាសមត្ថកិច្ចត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ​ និងកាត់សក់ខ្លីជានិច្ច​ ជាពិសេសត្រូវធ្វេីយ៉ាងណាធ្វេីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត​ ដូចជាការផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ មន្ត្រីប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ជាពិសេសធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ​ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះគ្រូបង្រៀនអប់រំកាយ និងកីឡាជាង២០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន​អញ្ជើញ​ប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាជំនាន់ទី​២៧ និងជំនាន់ទី២៨ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន២៥១នាក់ ដែលបានបញ្ចប់​ការ​សិក្សាដោយជោគជ័យ កាលពីឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​ការងារថ្មីៗរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងលោកគ្រូ អ្នគគ្រូ ដែលបាន​ខិត​ខំ​ឱ្យ​ក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ជាមួយនឹងលទ្ធផល​នេះ​ បានដើរ​ស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​វិស័យ​អប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា។ វិស័យកីឡាត្រូវ​បានប្រែក្លាយទៅជាវិស័យឈានមុខ និងទទួលការសាទរពីមហា ដោយសារកំណែទម្រង់​វិស័យ​កីឡា ការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ និងបានផ្ទេរថវិកាគាំទ្រជូនដល់សហព័ន្ធកីឡាជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា កំណែទម្រង់​នៃការប្រកួត និងជាការសាកល្បង ដើម្បីវាស់ស្ទង់គុណផលកីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រី​ជំនាញឱ្យមានចំណេះដឹង បទពិសោធន៍គ្រប់គ្រាន់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសន្និសីទ អបអរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីវេលាម៉ោង៨ព្រឹកតទៅ ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញដែលជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ សម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលកាលពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាព ពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ សន្និសីទនេះ ក៏មានការចូលរួមបទអន្តរាគមន៍ពីសំណាក់នីតិបញ្ញវន្តខ្មែរ ដែលភាគច្រើនទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ និងមាននិក្ខេបបទបណ្ឌិតពីសកលវិទ្យាល័យធំៗនៅកម្ពុជា និងពីបណ្តាប្រទេសនានា និងសុទ្ធសឹងតែបានចូលរួមប្រឡូកក្នុងកិច្ចការបម្រើរដ្ឋ ឬកិច្ចការក្នុងវិជ្ជាជីវៈជំនាញ ហើយបានស្គាល់នូវការលំបាក និងការងាយស្រួលនៃដំណើរការជាតិ។ សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និង រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសក្ដានុពលជួយលើកស្ទួយ វិស័យដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌ Framework Agreement ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀង នេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែ មានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុ ឱ្យការរៀបចំកិច្ចព្រមព្រៀងនេះមានសង្គតភាពទៅនឹងបរិបទច្បាប់សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំ ក្រុមការងារចំពោះកិច្ច ធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគ ដែលបានគ្រោងទុក៕