ព័ត៌មានជាតិ

កាន់តែសាហាវ ជនជាតិចិនមួយក្រុម យកកាំភ្លើង ចាប់ជំរិតមនុស្ស នៅក្រុងព្រះសីហនុ

កាន់តែសាហាវ ជនជាតិចិនមួយក្រុម យកកាំភ្លើង ចាប់ជំរិតមនុស្ស នៅក្រុងព្រះសីហនុ លោក​វរសេនីយ៍​ទោ ឆេង វុទ្ធី ប្រធា​​​​​​​​​​​​​​​​​​​​​​​​​​ន​មន្ទីរ​យុត្តិធម៌​ខេត្ត បានដឹកនាំកម្លាំង​មន្ទីរ​​យុត្តិធម៌​ក​​​​​​​ងរាជ​​​​​​​​​​​​​អាវុធហត្ថ ខេត្ត​ព្រះ​​​​​​​​​​​សីហនុ ​ចុះ​បង្ក្រាប​ក​​​​​​​​រណី​ជំរិត​ទា​​​​​​​​​​រប្រាក់​នៅ​​​​​​​​​​ចំណុ​​​​​​​​​​​​​​​​​​​ច​ក្រុម​៤២ ភូមិ​៥ ​​​​​​​​​​​​​​​​​​សង្កាត់​៤​​​​​​​​​​​​​​ ក្រុងព្រះសី​​​​​​​​​​​​​​ហនុ ​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ដោយ​ឃា​​​​​​​​​ត់ខ្លួន​ជន​​​​​​​​ជាតិ​ចិន​​​​​​​​​​​​​ចំនួន​៩​​​​​​​​​​​​​នាក់​។ ក្នុង​​​​​​​​នោះ​មា​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​ជនរ​​​​ងគ្រោះ​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​ ២​នាក់​។​ ​យុទ្ធនាការ​ខា​​​​​​​​​​ងលើ​​​​​​​​​​​នេះ កម្លាំង​កងរា​​​​​​​​​ជអាវុធ​​​​​​​​​​​​​​​​ហត្ថ​ខេត្ត​ព្រះសី​​​​​​​​​​​​​​​​​​​ហនុ បាន​ដកហូត​វត្ថុតាង​រួមមាន​​៖ អាវុធ ​​​​​​​​​​​​​​​​​​​​K59 ចំនួន​១​ដើម​- គ្រាប់​ចំ​​​​​​​​​​​​​​​នួន​៤​គ្រាប់​- ​​​​​​​​​​​​​​​​​​​​បង់​ចំនួន​២-​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទូរស័ព្ទ​​​​​​​​​​​​​​ចំនួន ៨​​​​​​​​​​​​​​​​គ្រឿង​- ខ្នោះ​ដែក​​​​​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​១​គូរ​- ដំប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​ជ័រ (​គ្រលាស់​ចេញ​ដែក​) ចំនួន​២​​​​​​​​​​​​​​ និង សម្ភារៈ​មួ​​​​​​​​​​​​​​​យចំនួន​​​​​​​​​​​​ទៀត​​​​​​​​​​​​​​​​​​​​។​​មន្ត្រី​កងរា​​​​​​​​​​ជអាវុធ​​​​​​​​​​​​​​​​​ហត្ថ បន្តថា ជន​​​​​​​​​​​​​​​​​​​​រងគ្រោះ ត្រូវបា​​​​​​​​​ន​ក្រុម​ជ​​​​​​​​​​​​​​​​​​​នសង្ស័យ​ធ្វើ​ទារុណ​​​​​​​​​កម្ម​ពេ​​​​​​​​​​ញ​ដ​​​​​​​​​​​​​​​​​​​​​​​​​​ងខ្លួន​។​ ​មន្ត្រី​កងរា​ជអាវុធហ​​​​​​​​​​​ត្ថ​ខេត្ត​ព្រះសីហនុ បា​​​​​​​​​​​​​​​ន​ឱ្យដឹង​បន្ត​ថា ​​​​​​​​​​​​បច្ចុប្បន្ន​ជន​​​​​​​​​​​សង្ស័យ ត្រូវបា​​​​​​​​​​​​​ន​មន្ត្រី​ជំនា​​​​​​​​​​​​​​​​​ញ​បទល្មើស​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រហ្មទណ្ឌ​កងរាជ​​​​​​​​​​​​​​​​​អាវុធ ហត្ថ កំពុង​​​​​​​​​​​​​​​​​​បន្ត​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សា​​​​​​​លាដំបូង​ខេត្ត​ព្រះ​​​​​​​​​​​​​​​​​​​សីហនុ ដើម្បី​បន្ត​នីតិ​​​​​​​​​វិធី​ចា​​​​​​​​​​​​​​​​​​​​​​​ត់ការ​បន្ត​តា​​​​​​​​​​​​​​មច្បាប់​៕

ព័ត៌មានជាតិ

រដ្ធបាលខេត្តបាត់ដំបងនិងពុទ្ធបរិស័ទ្ធដង្ហែពិធីបុណ្យវិសាខបូជានៅវត្តពោធិវាលក្រុងបាត់ដំបង

រដ្ធបាលខេត្តបាត់ដំបងនិងពុទ្ធបរិស័ទ្ធដង្ហែពិធីបុណ្យវិសាខបូជានៅវត្តពោធិវាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនិងពុទ្ធបរិស័ទ្ធខ្មែរជាច្រើននាក់បានដង្ហែរក្បួនពិធីបុណ្យវិសាខបូជានៅវត្តពោធិ៍វាលក្រុងបាត់ដំបងនាព្រឹកថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ បុណ្យវិសាខបូជានេះបានប្រារព្ធឡើងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២,៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២,៦០៧) និងខួបថ្ងៃចូលបរិនិព្វាន(២,៥៦២) របស់ព្រះសមណ គោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។ ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយនិងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តរបស់មនុស្សជាតិតទៅទៀត។ ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយផ្កាភ្ញី ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននោះគឺ÷ ១- ថ្ងៃប្រសូត៖ […]

ព័ត៌មានជាតិ

ល្អណាស់! លុយរៀលរបស់កម្ពុជាអាចចាយនៅប្រទេសថៃ ដោយមិនបាច់ដូរលុយគេ

ល្អណាស់! លុយរៀលរបស់កម្ពុជាអាចចាយនៅប្រទេសថៃ ដោយមិនបាច់ដូរលុយគេ ធនាគារជាតិនៃកម្ពុជា និង​ធនាគារ​កណ្តាល​ថៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ​បាន​ព្រមព្រៀង​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង​គម្រោង​ប្រើ​ប្រាស់​រូបិយវត្ថុ​​ជាតិ​(លុយរៀល​ខ្មែរ​-លុយបាត​ថៃ​) រួម​គ្នា​ តាម​រយៈ​ប្រព័ន្ធ QR Code ដែល​វា​មាន​ភាព​ងាយស្រួល​បំផុត​សម្រាប់​ការ​ទូទាត់​​​​របស់​ភ្ញៀវ​ទេសចរ​​របស់​ប្រទេស​ទាំង​ពីរ​ និង​ការ​បង្កើន​វិសាលភាព​ដល់​ការ​ផ្ទេរ​ប្រាក់​របស់​កម្មករ​ និង​ការ​ទូទាត់​ក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ​​​​​គម្រោង​ប្រើ​ប្រាស់​រូបិយ​វត្ថុ​​រួម​គ្នា​នេះ ​តម្រូវ​ឲ្យ​អ្នក​ប្រើ​(សម្រាប់ប្រជាជន​កម្ពុជា​) ត្រូវ​មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​ជា​ប្រាក់​រៀល​ និង​មានភ្ជាប់​ប្រព័ន្ធ QR Code​ ។ ខាង​ក្រោម​នេះ​ជា​​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ថ្មី​ ដែល​មាន​ដូចជា​៖​​​​​​​​​ មិន​បាច់​ខ្វល់ខ្វាយ​ការ​ប្ដូរ​សាច់​ប្រាក់​ ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ​អាច​​ទូទាត់​ថ្លៃ​ទំនិញ​ ដោយ​មិន​ចាំ​បាច់​ធ្វើការ​ប្តូរ​ប្រាក់​​​ មិន​បាច់​កាន់​សាច់​ប្រាក់​ក្នុង​ដៃ​ផ្ទាល់​​​ មិន​ខាត​ការ​អត្រា​ប្ដួរ​ប្រាក់​ពី​រៀល​ទៅ​បាត ឬ​ពី​ប្រាក់​បាត ទៅ​រៀល​ ​ចំណាយ​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​និង​ខ្វះខាត​ប្រាក់​បាត​ថៃ ​ពេល​ទិញ​ទំនិញ​​​ ទូទាត់សេវាព្យាបាល ​អាច​ផ្ទេរ​ប្រាក់​ទៅ​គ្រួសារ​នៅ​កម្ពុជា​​ដោយ​ចំណាយ​ទាប និង​សុវត្ថិភាព​​​​​​ ។ គួរបន្ថែមថា គម្រោងនេះ​ ប្រជាជន ឬភ្ញៀវទេសចរជនជាតិថៃ ក៏អាចប្រើប្រាស់លុយរបស់គេ​នៅប្រទេសកម្ពុជាបានផងដែរ៕  

ព័ត៌មានជាតិ

និស្សិតរៀនចប់វិស្វករ២នាក់ បែកគំនិតលួច​គាស់ផ្ទះបានជាង១២ម៉ឺនដុល្លារ ប្រើល្បិចយ៉ាងឡូយ

និស្សិតរៀនចប់វិស្វករ២នាក់ បែកគំនិតលួច​គាស់ផ្ទះបានជាង១២ម៉ឺនដុល្លារ ប្រើល្បិចយ៉ាងឡូយ នេះ​ជា​រឿង​ហេតុ​​មិន​គួរ​ឲ្យ​ជឿ​មួយ​ក្នុង​ប្រទេស​ថៃ​ ដែល​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិស្វករ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នឹង​គ្នា ​បែរ​ជា​បែក​ឆ្វេង​​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​គាស់​ផ្ទះ​អ្នក​ភូមិ​​​​ដែល​សង្គម​ស្អប់​ខ្ពើម​ទៅ​វិញ។ វិស្វករ​ជា​មុខ​វិជ្ជា​ទាមទារ​ការ​ព្យាយាម​ខិត​ខំ​ប្រឹង​ប្រែង​រៀន តម្លៃ​សិក្សា​ថ្លៃ ​ហើយ​ក៏​ចំណាយ​ពេល​ច្រើន​​គួរ​សម​មួយ​ដែរ ​តែ​ពេល​និស្សិត​រៀន​ចប់​ហើយ ភាគ​ច្រើន​​ពួក​គេ​នឹង​ទទួល​បាន​ការ​ល្អ​ប្រសើរ​ ប្រាក់ខែ​ខ្ពស់​។ ​ ​ចំណែក​រឿង​រ៉ាវ​នេះ​វិញ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​​បុរស ២​នាក់​អាយុ​ជិត​ ៣​០​ឆ្នាំ ​ក្រោយ​ចោទ​ប្រកាន់​ថា​បាន​លប​​ចូល​ផ្ទះ​អ្នក​ភូមិ​ចំនួន ៧​ផ្ទះ លួច​​យក​វត្ថុ​មាន​តម្លៃ​គិត​​ជា​ទឹក​ប្រាក់​ជាង​ ៤​លាន​បាត ឬ​ប្រមាណ​ ១២,៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៤​ខែ ពោល​គឺ​ធ្វើ​សកម្មភាព​មុន និង​អំឡុង​ពេល​ចូល​ឆ្នាំ​សាកល។ ជន​សង្ស័យ​ម្នាក់​មាន​ឈ្មោះ Peerapan Durongsasina អាយុ ២៩​ឆ្នាំ ​និង Wisanu Dinyungsri អាយុ ២៨​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​សង្កាត់​ផាស៊ី ចារើន ​ក្រុង​បាងកក។ ក្នុង​នោះ​អាជ្ញាធរ​បាន​រឹប​អូស​ភស្តុតាង​ជា​វត្ថុ​មាន​តម្លៃ​ចំនួន ៧៨​គ្រឿង គិត​ជា​ទឹក​ប្រាក់ ៩,៤​ម៉ឺន​ដុល្លារ ហើយ​សល់​ប៉ុន្មាន​ជន​សង្ស័យ​យក​​លក់។ ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ជា​ជន​រងគ្រោះ​អាយុ ៦៤​ឆ្នាំ ​និង​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់​ទៀត​​អាយុ ៤១​ឆ្នាំ បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​រៀប​រាប់​ថា ​ផ្ទះ​ពួក​គាត់​ស្ថិត​នៅ​ទីតាំង​ជាមួយ​គ្នា​ក្នុង​សង្កាត់​បាងខេ ​ត្រូវ​បាន​ចោរ​លួច​គាស់​អំឡុង​ពេល​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ខណៈ​គ្រួសារ​ទាំង​ពីរ​បាន​ចេញ​ទៅ​ដើរ​កម្សាន្ត។ ​ពួក​គេ​​បាន​បាត់​វត្ថុ​មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់​ជាង​ ៤​ម៉ឺន​ដុល្លារ […]

ព័ត៌មានជាតិ

ខ្លាំងណាស់! ឃើញមុខក្មេងៗទេ ណាត់ជួបគ្នាមួយយប់សោះសំរេចបានរហូតចំនួន…….!

ខ្លាំងណាស់! ឃើញមុខក្មេងៗទេ ណាត់ជួបគ្នាមួយយប់សោះសំរេចបានរហូតចំនួន…….! ភ្នំពេញ៖ កាលពីកាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ឧសភា ២០១៩ នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក។យុវជនម្នាក់ត្រូវបានម្តាយនារីជាសង្សារតាមទាន់ និងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីដឹកដៃកូនស្រីរបស់ពួកគាត់ទៅដេកក្នុងបន្ទប់ជួល។ តាមប្រភពព័ត៌ មានបានឲ្យដឹងថា មុនពេលកើតហេតុ ពោលគឺវេលា ម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានចេញពីផ្ទះ ដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹងនោះឡើយ ធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារភ័យស្លន់ស្លោ ដើររកនារីរងគ្រោះគ្រប់ទីកន្លែង តែរកមិនឃើញនាងឡើយ។ប្រភពបានបន្តថា លុះនៅវេលាម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ម្តាយមីងបង្កើតក្មេងស្រីរងគ្រោះ បានប្រទះឃើះនាង​កំពុង​តែ​ នៅ​ជាមួយយុវជន​សង្ស័យក្នុង​បន្ទប់​ជួល​ ទីតាំងកើតហេតុ ភ្លាមនោះ ​ម្តាយមីងក្មេងស្រីរងគ្រោះបានទូរស័ព្ទ​ប្រាប់​បងស្រី (ម្តាយក្មេងស្រីរងគ្រោះ) ​គ្រាន់តែ​តែប្អូនស្រីប្រាប់ភ្លាម ម្តាយក្មេងស្រីរងគ្រោះក៏ចេញទៅមើលភ្លែត ក៏ឃើញ​កូនស្រី​របស់ខ្លួននៅជាមួយយុវជនសង្ស័យ​នោះ​ពិតប្រាកដមែន។ ហើយក៏បានទូរស័ព្ទ​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើង​ឯក ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​យុវជន​នេះ​ នាំ​ទៅ​ធ្វើការ​សាកសួរផងដែរ។នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបាន សារភាពថា រូបគេនិងក្មេងស្រីរងគ្រោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ មក​ម្ល៉េះ​។ ដោយ​ពួកគេបានព្រមព្រៀងណាត់គ្នា​ធ្វើចឹងៗសម្រេច​ជា​បន្តបន្ទាប់​ ចំនួន​៨​ដង​មក​ហើយ លុះ​នៅថ្ងៃកើតហេតុនេះ ស្រាប់តែ​ម្ដាយ​សង្សាររបស់ខ្លួនតាម​ទាន់​ ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង។បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់​៕​យុវជនខាងលមានឈ្មោះ លី […]

ព័ត៌មានជាតិ

ពិតគួអោយអាសូណាសប្ដីប្រពន្ធពីនាក់បានស្លាបភ្លាមគណះមានភ្លៀងធំលាយទំនឹងខ្យល់កន្ត្រាក់ផ្គររន្ទះបានសម្លាបមនុស្សពីនាក់

ពិតគួអោយអាសូណាសប្ដីប្រពន្ធពីនាក់បានស្លាបភ្លាមគណះមានភ្លៀងធំលាយទំនឹងខ្យល់កន្ត្រាក់ផ្គររន្ទះបានសម្លាបមនុស្សពីនាក់ ខេត្តពោធិ៍សាត់​ :កាលពីវេលាម៉ោង 3 និង 30 នាទីថ្ងៃទី 14 ខែឧសភាឆ្នាំ 2019 នេះមានភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទៈ បានបាញ់មនុស្ស២នាក់ បណ្តាលអោយស្លាប់ និង៣នាក់ បានរងរបួសធ្ងន់ នៅក្នុងខេត្តពោធិសាត់។ គ្រោះធម្មជាតិនេះបានកើតឡើង នៅចំណុចខាងលើស្ទឹងអំពុះ ដែលមានចងាយ៣០០ម៉ែត្រ ពី ភូមិបំណក់ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក (ឯមរុន) បានអោយដឹងតាមរយៈទូរសព្ទ័ នៅវេលាម៉ោង៣និង០៥នាទីថ្ងៃទី១៥ឧសភានេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ទំាង៥នាក់ បានដើររកដកផ្សិតផូងផាង នៅតាមជើងភ្នំ រួចមកក៏នាំគ្នា សសៀរ ដល់ ចំណុចស្ទឹងព្រាល ក៏ឡើងជិះម៉ូតូ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលអោយស្លាប់និងរបួសតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ក្រោយរងនឹងរន្ទះបាញ់នោះ មនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់ ដែលជាអ្នកស្រុក រស់នៅក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ ចំណែក៣នាក់ទៀត មានម្នាក់រងរបួសធ្ងន់ និង២នាក់ទៀត […]

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! សមត្ថកិច្ចជាច្រើននាក់ ស្លៀកពាក់សុីវិល គ្មានភស្តុតាង គ្មានដីកាពីតុលាការ ស្រាប់តែចុះមកចាប់ និងវាយខ្នោះដល់ក្នុងផ្ទះ តែប៉ះចំម្ចាស់ផ្ទះខ្លាំងស្រាប់តែ….

ភ្ញាក់ផ្អើល! សមត្ថកិច្ចជាច្រើននាក់ ស្លៀកពាក់សុីវិល គ្មានភស្តុតាង គ្មានដីកាពីតុលាការ ស្រាប់តែចុះមកចាប់ និងវាយខ្នោះដល់ក្នុងផ្ទះ តែប៉ះចំម្ចាស់ផ្ទះខ្លាំងស្រាប់តែ…. ហេតុការណ៏បង្កធ្វើឲ្យមានការ ភ្ញាក់ផ្អើលមួយបានកើតឡើយ កាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅស្រុក បកែវ ដោយសមត្ថកិច្ច ស្លៀកពាក់សុីវិល មានគ្នាប្រមាណជិត ១០នាក់ បានចុះទៅចាប់ប្រជាពលរដ្ឋ ដលផ្ទះ ដែលបានប្រាប់ថាជនសង្ស័យរូបនេះ គឺពាក់ព័ន្ធនឹងរឿងគ្រឿងញៀន តែសមត្ថកិច្ចមិនមានភស្ដុតាង បូករួមទាំងសាដិការបស់តុលាការដើម្បីឃាត់ខ្លួននោះឡើយ។យ៉ាងណាមិញ ម្ចាស់គេហទំព័រ ហ្វេសប៊ុក ដែលបានបង្ហោះវីដេអូខាងលើនេះ មានឈ្មោះថា សុី ណា បានសរសេររៀបរាប់ឲ្យដឹងពីហេតុការណ៏នេះថា៖”សូមបងប្អូនប្រយ័ត្ននេះជាក្រុមប៉ូលិស បកែវ ធ្វើស៊ីក្រៅក្របខណ្ឌ គ្មានសាដិកា គ្មានភស្ដុតាងចុះចាប់ជាពលរដ្ឋដល់ក្នុងផ្ទះនៅខេត្តរតនះគិរី សូមបងប្អូនជួយស៊ែរអេាយ ដល់មន្រីធំៗអេាយលេាកជួយមេីលផង។”ដោយឡែកក្រឡែកទៅមើលលើសកម្មភាព សមត្ថកិច្ចចុះទៅឃាត់ជនរងគ្រោះខាងលើនេះ ត្រូវបានបងប្រុសរបស់ជនរងគ្រោះ មិនព្រមអោយសមត្ថកិច្ចចាប់និងធ្វើការឃាត់ខ្លួន ដោយវាយខ្នោះនោះឡើយ ដោយលោកបានសួររកសាដិការបស់ តុលាការ រួមទាំងភស្ដុតាងណាមួយដែលសមត្ថកិច្ចបានចោទមកលើ ប្អូនរបស់គាត់ តែសមត្ថកិច្ចក៏បានឆ្លើយតបទៅវិញថា គ្មាននោះឡើយ គិតតែព្យាយាមចង់ចាប់ប្អូនប្រុសរបស់គាត់ ដែលបានចោទថាជាជនសង្ស័យ ទៅកាន់ប៉ុស្ដិ៍ប៉ូលីស។

ព័ត៌មានជាតិ

មិនត្រឹមតែ​រូប​រាង​អាក្រក់​ទេ​ សូម្បីតែ​ចិត្ត​ក៏អាក្រក់ដែរ​! ជនសង្ស័យម្នាក់​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ ដោយ​សារតែ​…

មិនត្រឹមតែ​រូប​រាង​អាក្រក់​ទេ​ សូម្បីតែ​ចិត្ត​ក៏អាក្រក់ដែរ​! ជនសង្ស័យម្នាក់​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ ដោយ​សារតែ​… កាលពី​វេលា​ម៉ោង​១៧និង៣០នាទី​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩នេះ​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ​ បានឃាត់​ខ្លួន​ជនសង្ស័យម្នាក់​ ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ខណៈ​ពេល​ដែល​បាន​ចុះ​ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ស្ថិត​នៅចំណុច ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ បេីតាម​ប្រភព​ទទួល​បាន​ពី​សារព័ត៌មាន​ TVFB បាន​បញ្ជាក់​ឲ្យដឹងថា​ ជនសង្ស័យខាងលេី​នេះមានឈ្មោះថា​ ហ៊ុយ ចាន់សារ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣២ ផ្លូវ​លំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។ ចំពោះ​វត្ថុ​តាងក្នុងដែល​សមត្ថកិច្ច​ធ្វើ​ការ​ដកហូត​បាន​មានដូចជា​៖​ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។​ ក្នុង​នោះដែរ​ សមត្ថកិច្ច​បាននាំខ្លួ​នជន​សង្ស័យទៅកាន់អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿង​ និងចាត់តាមនីតិវិធី។

ព័ត៌មានជាតិ

អុញនោះ​! ជនសង្ស័យ​ជាជនជាតិ​វៀតណាម​ និងចិន​ ចំនួន​ ៣នាក់​ បានរួមដៃគ្នាចេញប្លន់…

អុញនោះ​! ជនសង្ស័យ​ជាជនជាតិ​វៀតណាម​ និងចិន​ ចំនួន​ ៣នាក់​ បានរួមដៃគ្នាចេញប្លន់… កាលពី​វេលាម៉ោង​ ១២និង២៥នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពីបទលួច​មានស្ថានទម្ងន់ទោស​ នៅចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បេីយោងតាម​ប្រភព​សារព័ត៌មាន​ច្បាស់​ការណ៍​ក្នុង​ស្រុក​ បានឲ្យដឹងថា​ ជនសង្ស័យ​ទាំង​ ៣រូប​នេះ​មានឈ្មោះដូចជា​៖​ គ័រ ជឺម៉ក អាយុ​ ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូឡឺម៉ាកាវ មានទីលំនៅ ខេត្តហ៉ឺម៉ី ប្រទេសចិន យកកូនកាំបិតភ្ជង់គំរាម ជនរងគ្រោះក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាកIPhone 6s របស់ជនរងគ្រោះ។ ចំណែកគូកន២នាក់ទៀត​ ទី១-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រីអាយុ​ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី២-ឈ្មោះ ហ្វាម ធីលៀង […]

ព័ត៌មានជាតិ

កុំចេះតែហ៊ាន!តាមកូនស្រីគេដល់ក្នុង​បន្ទប់ទឹកផ្ទះគេធ្វើអីៗ យាយតាមទាន់​ស្រែកផ្អើលឆោឡោ

កុំចេះតែហ៊ាន!តាមកូនស្រីគេដល់ក្នុង​បន្ទប់ទឹកផ្ទះគេធ្វើអីៗ យាយតាមទាន់​ស្រែកផ្អើលឆោឡោ anhotnews 13/05/2019 បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​គ្រួសារ​រងគ្រោះ ​បន្ទាប់​ពី​ចូល​ទៅ​តាម​ក្មេង​ស្រី​អនីតិជន​ដល់​បន្ទប់​ទឹក​ផ្ទះ​របស់​ផ្ទះ​ក្មេង​ស្រី ​ប៉ុន្តែ​ត្រូវ​បាន​ជីដូន​របស់​​ក្មេង​ស្រី​តាម​ទាន់​ស្រែក​ផ្អើល​ឆោ​ឡោ​តែ​ម្ដង​ទាំង​កណ្ដាល​ថ្ងៃ​ចែស។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ថ្ងៃ​ចន្ទ ១០ កើត ​ខែ​ពិសាខ ​ឆ្នាំកុរ​ឯកស័ក ពុទ្ធសករាជ​ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២​ ខែ​ឧសភា ឆ្នាំ២០១៩​ វេលា​ម៉ោង២០.១០នាទី​ព្រឹក​នៅ​ចំណុច​បន្ទប់​ទឹកផ្ទះ​ជន​រងគ្រោះ ភូមិ​ព្រែក​តាអុង​ទី១ ឃុុំ​ពាម​ឧកញ៉ាអុង ​ស្រុកល្វាឯម ​ខេត្តកណ្ដាល​។ ជនរង​គ្រោះ​ឈ្មោះ​វ ច ណ អាយុ​១៤ឆ្នាំជន​ជាតិខ្មែរ មុខរបរ​ជា​សិស្ស​សាលា ឯ​ជន​សង្ស័យ​ឈ្មោះ​មួង ម៉ន ភេទ​ប្រុស អាយុ​៣១ឆ្នាំ ជន​ជាតខ្មែរ មុខរបរ ​កម្មករ​សំណង់​ ទីលំនៅ​ភូមិព្រែកតា​អុងទី១ ឃុុំ​ពាមឧក​ញ៉ាអុង ​ស្រុក​ល្វាឯម ខេត្តកណ្ដាល។ ​សមត្ថកិច្ច​បញ្ជាក់​ថា ពុំ​មាន​វត្ថុតាង​ឡើយ។ ជាប់​ចោទ​ករណី ប្រទូស្តកេរខ្មាស។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រៀប​រាប់​ថា នៅ​ថ្ងៃ​ខែឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ ​មួង ម៉ន បាន​មកជួប​ជនរង​គ្រោះឈ្មោះ​ វ ច ណ នៅ​ខាង​មុខផ្ទះ​ ពេល​នោះ​ឈ្មោះ វ ច […]